វិធីសាស្រ្ដកាត់បន្ថយស្រ្ដេសទាំង៥ យ៉ាង

 មូលហេតុអ្វីដែលបណ្ដាលឲ្យយើងមានអារម្មណ៍ស្រ្ដេស?


 ស្រ្ដេស គឺជាប្រតិកម្មរបស់រាងកាយអ្នកចំពោះសម្ពាធពីស្ថានភាព ឬព្រឹត្តិការណ៍ជាក់លាក់ណាមួយ។ ជាការពិតរោគសញ្ញាស្ត្រេសអាចប៉ះពាល់ដល់រាងកាយ គំនិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នក។ ពេលអ្នកមានបញ្ហាស្រ្តេស នោះរាងកាយនឹងឆ្លើយតបភ្លាមៗ ដោយសារតែបម្រែបម្រួលអ័រម៉ូនធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកកើនឡើង និងចង្វាក់ដង្ហើមញាប់ជាដើម។ អ្នកប្រហែលជាគិតថា បញ្ហាស្រ្តេសអាចមានរោគសញ្ញាជាក់លាក់ណាមួយ ដូចជាមានអារម្មណ៍ស្មុគស្មាញ និងមានអារម្មណ៍ខ្វល់ខ្វាយច្រើន។

វិធីសាស្រ្ដ៥​ យ៉ាងដើម្បីកាត់បន្ថយស្រ្ដេស៖

.ច្រៀង ចម្រៀង៖ ការបញ្ចេញ ភាព តានតឹង ឬ អារម្មណ៍មិនល្អ តាមរយៈ ការ ច្រៀង ចម្រៀង ក៏ ជា វិធី ល្អ ម្យ៉ាងដែរ។ អ្នក ត្រូវច្រៀង ចម្រៀងណាដែល អាចធ្វើ ឲ្យ អ្នកបំបាត់នូវទុក្ខកង្វល់ក្នុង ចិត្តអ្នកបានដូចជាបទលើកទឹកចិត្ត ខ្លួនឯង និង បទណាដែលអាចស្រែកបានខ្លាំងៗតាម ចង្វាក់ភ្លេង។


២​​.​សមាធិ៖ នៅពេលដែល អ្នកមាន អារម្មណ៍មិនល្អ ឬ តានតឹង ក្នុងចិត្តអ្នកគួរតែធ្វើសមាធិឲ្យបាន១០ទៅ១៥នាទី។ ការធ្វើ សមាធី គឺ អាចជួយកាត់បន្ថយភាពតានតឹងបានច្រើនព្រោះធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើ សមាធិ។



៣.លើកទឹកចិត្ត ខ្លួនឯង៖ នៅពេលមានបញ្ហាផ្លូវចិត្តនឹងធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្ត ដូច្នេះអ្នកត្រូវតែព្យាយាមតស៊ូតាំងចិត្តឲ្យរឹងមាំនិងត្រូវគិបែបវិជ្ជមានដោយគិតថាអ្វីដែលគេធ្វើបានអ្នកក៏អាចធ្វើបានដែរ។ អ្នកត្រូវចៀសវាងនូវការស្តីបន្ទោសឲ្យខ្លួនឯងការគិតឃើញតបញ្ហា។





៤.លំហាត់ប្រាណ៖ វិធីសាស្រ្ដនេះអាចជួយឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលជាងមុន នៅពេលអនុវត្ដរួចរាល់ជាពិសេសេមានអារម្មណ៍ថាអ្នកមានទំនុកចិត្ដលើខ្លួនឯងជាងមុន។



៥. តុបតែងខ្លួនឲ្យប្លែកពីធម្មតា៖ ការតុបតែងខ្លួន ឲ្យប្លែកពីធម្មតាតាមរយៈការស្លៀកពាកខោអាវថ្មីៗពណ៌ស្រស់ៗនិងតុបតែងម៉ូដសក់ប្លែកៗក៏ជាវិធីសាស្ត្រមួយដ៏ល្អផងដែរ។វិធីនេះធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិង ប្លែកៗទៅតាមការតុបតែងខ្លួនប្រាណរបស់អ្នក៕

                                                                    Thank You !!!

Comments

Popular posts from this blog

វិធីកាត់បន្ថយស្ត្រេស

ភាពតានតឹងនៃស្ត្រេស

Solve stress by Spend time with friends and family.