វិធីកាត់បន្ថយស្ត្រេស

 ស្ត្រេសគឺជាផ្នែកមួយនៃជីវិតរបស់យើង។ យើងម្នាក់ៗសុទ្ធតែធ្លាប់ជួបច្រើនលើកមកហើយក្នុងជីវិតយើងនេះ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកដោះស្រាយជាមួយបញ្ហាស្ត្រេសបាន៖

១) សកម្មភាព៖ ជាធម្មតា យើងធ្លាប់តែឮថាការធ្វើលំហាត់ប្រាណជួយអ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែ ការធ្វើលំហាត់ប្រាណក៏ អាចជួយកាត់បន្ថយកម្រិតនៃការស្ត្រេសបានផងដែរ។ ដូច្នេះហើយ អ្នកអាចសាកល្បងបាន ហើយនឹងទទួលបានអារម្មណ៍ធូ ស្រាលមិនខាន។








២)ឥទ្ធិពលនៃការគិត៖ ការគិតបែបអវិជ្ជមាននឹងនាំអ្នកទៅរកភាពស្មុគស្មាញ ដែលជាលទ្ធផលនៃការកើតស្ត្រេស។ មនុស្សមួយ ចំនួនចូលចិត្តស្រមៃតែរឿងអាក្រក់ ដែលនាំឲ្យជួបតែបញ្ហាអាក្រក់ៗមិនចេះចប់។ ដូច្នេះហើយ អ្នកត្រូវរៀនពីរបៀបគិតបែបវិជ្ជមាន។




៣) ទំនាក់ទំនង៖ ការមានទំនាក់ទំនងជាមួយមនុស្សល្អក៏អាចជួយកាត់ស្ត្រេសរបស់អ្នកផងដែរ។ ឧទាហរណ៍៖ក្រោយឪពុកម្តាយ ធ្វើការហត់អស់ពេញមួយថ្ងៃ ត្រឡប់មកដល់ផ្ទះឃើញកូនរបស់ពួកគាត់ក៏ជួយពួកគាត់ឲ្យសប្បាយចិត្តបានភ្លាមៗផងដែរ៕




Comments

Popular posts from this blog

ភាពតានតឹងនៃស្ត្រេស

Solve stress by Spend time with friends and family.